ថ្នាក់ទី៧ ខែ ឧសភា ២០១៧
សូមជំរាបមកអាណាព្យាបាល ឬ មាតាបិតា សិស្ស នៃវិទ្យាល័យ១០មករា១៩៧៩ ខេត្តសៀមរាបថា ខាងក្រោមនេះ ជាលទ្ធផលសិក្សាប្រចាំខែ ឧសភា ឆ្នាំ2017 ។
សូមចុចលើ មើលគ្រប់ថ្នាក់ទី៧ ។
- ថ្នាក់ទី៧A គ្រូបន្ទុក ៖ លោកគ្រូ អ៊ុក សាវុធ បង្រៀន រូបវិទ្យា
- ថ្នាក់ទី៧ B គ្រូបន្ទុក ៖ លោកគ្រូ នុត វណ្ណារ័ត្ន បង្រៀន គណិតវិទ្យា
- ថ្នាក់ទី៧ C គ្រូបន្ទុក ៖ លោកគ្រូ នឹង ប៊ុនជឺ បង្រៀន រូបវិទ្យា
- ថ្នាក់ទី៧ D គ្រូបន្ទុក ៖ លោកគ្រូ មិត្ត គឹមស៊ាប បង្រៀន គណិតវិទ្យា
- ថ្នាក់ទី៧ E គ្រូបន្ទុក ៖ លោកគ្រូ អួង ភាក់ បង្រៀន គីមីវិទ្យា
- ថ្នាក់ទី៧ F គ្រូបន្ទុក ៖ លោកគ្រូ សុខ គោម បង្រៀន គណិតវិទ្យា
- ថ្នាក់ទី៧G គ្រូបន្ទុក ៖ លោកគ្រូ ឆោម ពិសិដ្ឋ បង្រៀន រូបវិទ្យា
- ថ្នាក់ទី៧ H គ្រូបន្ទុក ៖ អ្នកគ្រូ សៀក បូផល បង្រៀន គណិតវិទ្យា
- ថ្នាក់ទី៧ I គ្រូបន្ទុក ៖ អ្នកគ្រូ សុខ គីម បង្រៀន គីមីវិទ្យា
- ថ្នាក់ទី៧ J គ្រូបន្ទុក ៖ អ្នកគ្រូ ចាប រស្មី បង្រៀន គណិតវិទ្យា
ការសិក្សាត្រូវមានការប្រណាំងប្រជែង ទើបយើងដឹងពីសមត្ថភាពពិតរបស់យើង បើខែនេះប្អូនមួយចំនួនមានលទ្ធផលមិនល្អ តែខែក្រោយគឺប្អូនៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ បន្ថែមទៀត ដើម្បីប្រជែងយកលទ្ធផលដ៏ល្អមួយ ដែលជាបំណងប្រាថ្នាខ្លួន ។
ទន្ទឹមគ្នាដែរ អាណាព្យាបាលសិស្សទាំងអស់គួរតែយល់ និង ដឹងរឿងនេះ ហើយជួយជម្រុញកូនៗផងខ្លួន ដូចជា ៖ ទុកពេលវេលាឲ្យកូនៗបានរៀនសូត្រ ឬ សិក្សាស្រាវជ្រាវ ទោះនៅសាលា និង ផ្ទះ , យកចិត្តទុកដាក់លើសកម្មភាពសិក្សារបស់កូនៗ , មើលលើសុខភាពកូនៗផងដែរ ទាំងនេះជាជំនួយមួយដែលកូនៗមិនអាចខ្វះបាន ។
យើងខ្ញុំសូមជូនពរប្អូនៗ ទទួលបានលទ្ធផលល្អ និង មានសុខភាពល្អ !
សូមជួយ ផ្សព្វផ្សាយ យ៉ាងណាឲ្យបានដល់អាណាព្យាបាលរបស់ពួកគេផង !
No comments:
Post a Comment