សាលា​១០មករា​១៩៧៩ សៀមរាប

គេហទំព័រនេះ គឺ បំរើផ្នែកអប់រំ ដូចជា ព័ត៌មានថ្មីៗអំពីការអប់រំ លទ្ធផលសិក្សា​សិស្ស​ ដូចជា បញ្ជីឈ្មោះសិស្ស លទ្ធផលប្រចាំខែ ប្រចាំឆមាស ប្រចាំឆ្នាំ ក្នុង​ឆ្នាំសិក្សា នីមួយៗ ។ ទន្ទឹមនឹងនេះដែរយើងខ្ញុំក៏បានជួយផ្សព្វផ្សាយ​ការសិស្ស​របស់​សិស្ស ដល់​សហគមន៏​ មាន​មាតាបិតា អាណាព្យាបាលសិស្ស​

Business

Responsive Ads Here

Jun 14, 2017

ថ្នាក់ទី១០ លទ្ធផលប្រចាំខែឧសភា២០១៧- Result Monthly Grade10 -May 2017


ការសិក្សា​របស់​សិស្ស​វិទ្យាល័យ១០មករា​១៩៧៩ ខេត្ត​សៀមរាប
ថ្នាក់ទី១០ ខែ ឧសភា ២០១៧

លទ្ធផលការសិក្សា​របស់​ប្អូនៗ​ ដែលប្អូន​បាន​ខិតខំក្រេបជញ្ជក់ចំណេះដឹងវិជ្ជា​ពីលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀន និង ការខិតខំតស៊ូ សិក្សាស្រាវជ្រាវ​រៀនសូត្រ អស់​រយៈពេល​ពេញមួយខែ នោះ ឥលូវនេះ​លទ្ធផលនៃ​ការខិតខំ នោះ បានចេញ​ជាលទ្ធផលហើយ ។
ខាងក្រោមនេះ ជាលទ្ធផល​សិក្សា​ប្រចាំខែ ឧសភា ឆ្នាំ២០១៧ តាមថ្នាក់នីមួយ ៖
  1. ថ្នាក់ទី១០ A គ្រូបន្ទុកថ្នាក់ ៖ លោក បេ ឡន បង្រៀនមុខវិជ្ជា គណិតវិទ្យា
  2. ថ្នាក់ទី១០ B គ្រូបន្ទុកថ្នាក់ ៖ លោក គឹម អៀង បង្រៀនមុខវិជ្ជា រូបវិទ្យា
  3. ថ្នាក់ទី១០ C គ្រូបន្ទុកថ្នាក់ ៖ លោក កា ហុង បង្រៀនមុខវិជ្ជា គីមីវិទ្យា
  4. ថ្នាក់ទី១០ D គ្រូបន្ទុកថ្នាក់ ៖ លោក អៀម ភារៈ បង្រៀនមុខវិជ្ជា រូបវិទ្យា
  5. ថ្នាក់ទី១០ E គ្រូបន្ទុកថ្នាក់ ៖ លោក ហ៊ឹម កែនសារឹម បង្រៀនមុខវិជ្ជា ភាសាអង់គ្លេស
  6. ថ្នាក់ទី១០ F គ្រូបន្ទុកថ្នាក់ ៖ អ្នកគ្រូ ងួន សុគន្ធមាលា បង្រៀនមុខវិជ្ជា គីមីវិទ្យា
  7. ថ្នាក់ទី១០ G គ្រូបន្ទុកថ្នាក់ ៖ អ្នកគ្រូ លន់ សុជា បង្រៀនមុខវិជ្ជាភាសាអង់គ្លេស
  8. ថ្នាក់ទី១០ H គ្រូបន្ទុកថ្នាក់ ៖ លោកគ្រូ លី ចាន់កុសល បង្រៀនមុខវិជ្ជា ភូមិវិទ្យា
  9. ថ្នាក់ទី១០ I គ្រូបន្ទុកថ្នាក់ ៖ លោកគ្រូ រដ្ឋ ចន្ថា បង្រៀនមុខវិជ្ជា គណិតវិទ្យា
  10. ថ្នាក់ទី១០ J គ្រូបន្ទុកថ្នាក់ ៖ លោកគ្រូ អ៊ា សេងអាន បង្រៀនមុខវិជ្ជា គណិតវិទ្យា
  11. ថ្នាក់ទី១០ K គ្រូបន្ទុកថ្នាក់ ៖ លោកគ្រូ ប្រាក់ ប៊ុនធឿន បង្រៀនមុខវិជ្ជា ភាសាអង់គ្លេស
  12. ថ្នាក់ទី១០ L គ្រូបន្ទុកថ្នាក់ ៖ អ្នកគ្រូ ញ៉ឹប កណ្ណិកា បង្រៀនមុខវិជ្ជា 
  13. ថ្នាក់ទី១០ M គ្រូបន្ទុកថ្នាក់ ៖ អ្នកគ្រូ សោម សុគន្ធា បង្រៀនមុខវិជ្ជា រូបវិទ្យា
  14. ថ្នាក់ទី១០ N គ្រូបន្ទុកថ្នាក់ ៖ អ្នកគ្រូ ខាំ ផល្លា បង្រៀនមុខវិជ្ជា រូបវិ​ទ្យា
ទោះបីជា​លទ្ធផល​ខាងលើនេះ មិន​បាន​ធ្វើ​ឲ្យ​ប្អូនៗ​ខ្លះ​មិនសប្បាយចិត្ត តែ​វា​ជាលទ្ធផល​មួយ​ដែល​បញ្ជាក់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ របស់​ខ្លួន។
ការសិក្សា​ត្រូវ​មាន​ការ​ប្រណាំង​ប្រជែង ទើប​យើង​ដឹង​ពីសមត្ថភាព​ពិត​របស់​យើង បើ​ខែនេះ​ប្អូន​មួយ​ចំនួន​មាន​លទ្ធផល​មិនល្អ តែ​ខែក្រោយ​គឺ​ប្អូនៗ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ បន្ថែម​ទៀត​ ដើម្បី​ប្រជែង​​យក​លទ្ធផល​ដ៏ល្អមួយ ដែលជា​បំណង​ប្រាថ្នា​ខ្លួន ។
ទន្ទឹមគ្នា​ដែរ អាណាព្យាបាល​សិស្ស​ទាំងអស់​គួរ​តែ​យល់​ និង ដឹងរឿងនេះ ហើយ​ជួយ​ជម្រុញ​កូនៗផង​ខ្លួន ដូចជា​ ៖ ទុកពេលវេលា​​ឲ្យ​កូនៗ​បានរៀនសូត្រ ឬ សិក្សាស្រាវជ្រាវ ទោះនៅសាលា និង ផ្ទះ , យកចិត្ត​ទុក​ដាក់​លើ​សកម្មភាព​សិក្សារបស់​កូនៗ​​ , មើលលើ​សុខភាព​កូនៗផងដែរ ទាំងនេះ​ជា​ជំនួយ​មួយ​ដែលកូនៗ​មិនអាច​ខ្វះ​បាន ។
យើងខ្ញុំ​សូមជូនពរប្អូនៗ ទទួល​បាន​លទ្ធផល​ល្អ និង មាន​សុខភាព​ល្អ !
សូមជួយ​ ផ្សព្វផ្សាយ​ យ៉ាងណា​ឲ្យបាន​ដល់​អាណាព្យាបាល​របស់​ពួកគេផង !

No comments:

Post a Comment