កម្រងអនុស្សាវរីយ៏ សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា 2016-2017
នៃសាលា១០មករា១៩៧៩ ខេត្តសៀមរាប
ដោយ៖ លោកអៀម ភារៈ
ពេលវេលាមួយឆ្នាំសិក្សាស្ទើរតែ១ពព្រិចភ្នែក កាលកំណត់ក៏បានមកដល់ ដែលតម្រូវឲ្យ យើងបែកគ្នា ។ ខាងក្រោមនេះ ជាកម្រងក្រងទុកជាអនុស្សាវរីយ៏នៃសិស្សថ្នាក់ទី១២ ដែលពួកគេនឹងត្រូវប្រលងបញ្ចប់ការសិក្សារបស់គេ នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៧ ខាងមុខនេះ ។
ដូច្នេះក្នុងរយៈពេលការសិក្សាក្នុងវិទ្យាល័យ៣ឆ្នាំ គឺពួកគេបានកកើតនូវអនុស្សាវរីយ៏ជាច្រើន រវាងមិត្តភក្រ័ ឬ ជាមួយលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀនពួកគេ ក្នុងនោះ ការស្តីបន្ទោស ផ្អែមល្អែម ល្វីងជូរចត់ ស្ទើរគ្រប់បែបយ៉ាង ដែលពួកគេបានបង្កើតឡើង ឬ បានកើតឡើងដោយអចេតនា ។
នេះជាពេលចុងក្រោយហើយ ដែលពួកគេបានអង្គុយក្នុងថ្នាក់ រៀបរាប់រឿងរ៉ាវ ដំណើរដើមទង រំលឹករាល់ទង្វើរបស់គេ ជាមួយមិត្តភក្រ័ ជាមួយលោកគ្រូ អ្នកគ្រូ ។ តើបន្តិចទៀតនេះ ពួកគេនឹងនៅបានអង្គុយទីនេះ ដើម្បីនិយាយគ្នា តស៊ូមតិ ស្តាប់លោកគ្រូ អ្នកគ្រូ ពន្យល់ ឬ ស្តីបន្ទោស ទៀតទេ ?
- ថ្នាក់ទី 12 A : បានមកពី អាខោនហ្វេសបុក អ្នកគ្រូ Ly Sokury :
- ថ្នាក់ទី 12R លោកគ្រូ សួន សុធី ( Sothy Soun ) បានបង្ហោះថា៖ <<គ្មានពាក្យអ្វីក្រៅពី សប្បាយចិត្តឥតឧបមា ដែលឃើញប្អូនមានសុជីវធម៌ល្អ ចេះដឹងគុណ ជូនពរប្អូន ជោគជ័យគ្រប់ភារកិច្ច ពិសេសប្រឡងបានលទ្ធផលល្អគ្រប់គ្នា>>។
- ថ្នាក់ទី 12M : លោកគ្រូ សុធី ( Sothy Soun ) បានបង្ហោះថា ៖<<ក្នុងនាមជាគ្រូម្នាក់ គ្រូពិតជារីករាយក្រៃលែង ដែលឃើញ ពួកប្អូនមានសុជីវធម៌ល្អ ធ្វើខ្លួនជាទំពាំងដ៏មានប្រយោជន៏ដល់សង្គម ជូនពរប្អូនជោគជ័យក្នុងឆាកជីវិត ជាពិសេសប្រឡងជាប់បាននិទេសល្អគ្រប់គ្នា>>។
- ថ្នាក់ទី 12C អ្នកគ្រូ ចាន់ ដែន ( ដែន តារា) បង្រៀនភាសាខ្មែរ បានរៀបរាប់ក្នុង អាខោន ហ្វេសបុកគាត់ថា៖ <<១២C ជូនពរទទួលបានជោគជ័យទាំងអស់គ្នាណា ។ ស្រឡាញ់កូនៗទាំងអស់គ្នា ។ ថែរក្សាសុខភាពឱ្យល្អផង>> ។
- ថ្នាក់ទី 12K : Mss Brown<<Best memories of high school life to remember<33>>
- ដូច្នេះជាចុងក្រោយពួកគេមានតែស្រងូតស្រងាត់ អាឡោះអាល័យ រលីងរលោងទឹកភ្នែក អួលដើមករ មើលមុខគ្នា ហើយទឹកភ្នែកក៏ស្រក់ចុះ ភាសាក្នុងចិត្ត :
- យើងបែកគ្នាហើយ ។
- សុំទោសពួកម៉ាក់
- សុំទោសលោកគ្រូ - អ្នកគ្រូ ដែលកាលមុនខ្ញុំបានខឹងនឹងលោក បានស្តីបន្ទោសខ្ញុំ ព្រោះតែខ្ញុំមិនគោរពវិន័យសាលា មិនចេះគួរសម .......
- កូននឹងបែកពីលោកគ្រូ-អ្នកគ្រូ ហើយ
សូមរង់ចាំភាគបន្ត មានអ្នកយំ .....
No comments:
Post a Comment